ថ្ងៃទី ១៧ ធ្នូ ២០១៧

FAN ( First Alert News ) ជា​សារ​ព័ត៌​មាន​អេឡិចត្រូនិក បង្កើត​ឡើង ដោយ​ក្រុម​អ្នកកា​សែត ដែល​ស្រ​ឡាញ់ និង​គោរព​នូវវិជ្ជាជីវៈ​សារ​ព័ត៌​មាន។ អ្នក​កា​សែត​មួយ​ក្រុម​នេះ បានឆ្លង​កាត់ និង​ប្រ​កប​អា​ជីព​ក្នុង​វិស័យ​សារ​ព័ត៌​មាន​ជា​ច្រើន​ឆ្នាំ ក្នុង​ការ​ងារ​រាជការ បុគ្គលិកអង្គការសង្គមស៊ីវិល ការ​ងារ​នៅ​កា​សែត​បោះ​ពុម្ព​ផ្សាយ​ប្រ​ចាំ​ថ្ងៃ សារ​ព័ត៌​មានអេឡិច​ត្រូ​និក ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​បរទេស វិទ្យុ និង​នៅ​ទូរ​ទស្សន៍៕
FAN ជា​សារ​ព័ត៌​មាន​ឯក​រាជ្យ អព្យា​ក្រិត្យ និង​បម្រើ​ផល​​ប្រយោជន៍​​ដល់​មហា​ជន​ទូទៅ ដោយ​មិន​ប្រ​កាន់​និន្នា​ការ វណ្ណៈ ឬ​ពណ៌​សម្បុរ​ឡើយ។

គោល​ការណ៍​របស់ FAN ដើម្បី​ធានា​នូវ​ឯក​រាជ្យ​ភាព និង​អព្យា​ក្រិត្យ​ភាព ត្រូវ​បាន​កំណត់ ដោយ​ប្រកាន់​ខ្ជាប់​នូវគោល​ការណ៍ ៥ យ៉ាង

ទី១-ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន ប្រកបដោយការទទួលខុសត្រូវខ្ពស់

ទី២-ត្រូវឯករាជ្យពីឥទ្ធិពលនយោបាយ បក្ខពួក និងឥទ្ធិពលពាណិជ្ជកម្ម

ទី៣-មិនត្រូវរឹតត្បិតសេរីភាពវិជ្ជាជីវៈសារព័ត៌មានដោយខ្លួនឯងឡើយ

ទី៤-ត្រូវធានាតុល្យភាពព័ត៌មាន និងបង្ហាញការពិត និង

ទី៥-មិនទទួលផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល និងសេវាកម្មណា ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ ប៉ះពាល់ដល់សង្គម និងការឃោសនាខុសការពិត រួមមាន៖ គ្រឿងស្រវឹងគ្រប់ប្រភេទ បារី សារធាតុញៀន រួមទាំងល្បែងស៊ីសង ជាដើម។អរគុណចំពោះការគាំទ្រ!

menu
menu